នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចំរើនព្រះបរិត្ត ព្រមទាំងរាប់បាតប្រគេនព្រះសង្ឃចំនួន៧៧ អង្គ និងវេដាឆ្លងចាហូទេវា ដែលជាកិច្ចបង្ហើយបុណ្យចម្រើនជន្មាយុ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ និងបច្ច័យបួន ជូនឧបាសិកា សាយ យូអឿន ម្តាយរបស់លោកជំទាវ សាយ ចាន់ណាក់ នាយិការងនៃខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា នៅបុរីប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។